TOC

This article is currently in the process of being translated into Khmer (~90% done).

Getting started:

Visual Studio Community

កម្មវិធី Visual Studio, គឺជា professional IDE (Integrated Development Environment) ឬ បរិស្ថានសម្រាប់អភិវឌ្ឍនូវកម្មវិធី (បង្កើតកម្មវិធី) សម្រាប់អ្នកជំនាញដែលវាជាជម្រើសសម្រាប់អ្នកអភិវឌ្ឍ .NET ជាច្រើន។ វាត្រូវបានបង្កើតឡើងដោយ Microsoft ក៏ជាអ្នកបង្កើតនូវ .NET framework និង​ ភាសាបង្កើតកម្មវិធី C# ផងដែរ។ បើតាមប្រវត្តិ, VS មកពីពាក្យពេញគឺ​ Visual Studio ដែលជាកម្មវិធីមានតម្លៃថ្លៃ ប៉ុន្តែសំណាងល្អសម្រាប់ខ្ញុំនិងប្អូនតែប៉ុណ្ណោះ, Microsoftក៏បានផ្តល់នូវ កំណែមិនគិតថ្លៃសម្រាប់អ្នកអភិវឌ្ឍប្រើប្រាស់ជាបុគ្គលបានរហូតដល់ច្រើនឆ្នាំ។

កាលពីមុន, កម្មវិធីដែលមាន កំណែមិនគិតថ្លៃ(free version) នេះភ្ជាប់មកជាមួយ កំណែដោយឡែក(seperate version) សម្រាប់ការងារផ្សេងៗគ្នា ជាឧទាហរណ៍ Visual C# Express, Visual Web Developer និង ។ល។ ទោះជាយ៉ាងណា, ឥលូវឈ្មោះរបស់វាគឺ Visual Studio Community ហើយដូចគ្នាទៅនឹង កំណែទម្រង់របស់ Expressដែរ (Express versions) វាមានលក្ខណៈងាយស្រួលប្រើប្រាស់ជាង កំណែទម្រង់ professional​​ របស់ Visual Studio។ នេះមានន័យថាអ្នកនឹងមិនជួបនូវលក្ខណៈពិសេសមួយចំនួនរបស់វា ក៏ប៉ុន្តែកុំបារម្ភអំពីវាអី - កំណែទម្រង់ community នេះបានផ្ទុកនូវរាល់លក្ខណៈពិសេសប៉ុន្តែជឿនលឿនជាមុន ហើយលើសពីនេះអាចអោយប្អួនរៀន C# តាមរយៈការបង្រៀនមួយនេះ។

Download Visual Studio Community

ដូច្នោះដើម្បីចាប់ផ្តើមជាមួយការបង្រៀនមួយនេះ ចូរអ្នកចូលទៅ download នូវ Visual Studio Community ពី visualstudio.com. នេះជាតំណរសម្រាប់ភ្ជាប់ទៅ!!

https://www.visualstudio.com/downloads/

ក្រោយពីប្អូនបាន download និង install រួចរាល់ហើយ, ប្អូននឹងអាចចាប់ផ្តើមជាមួយអត្ថបទបន្តបានដែលយើងនឹងបង្កើតនូវកម្មវិធីC#ដំបូងបំផុត។

Not using Windows?

កុំបារម្ភអី, គឺថាមានកំណែទម្រង់សម្រាប់ macOSដែរ - ដោយប្អូនគ្រាន់តែចូលទៅតាមតំណរខាងលើនេះហើយធ្វើអោយប្រាកដថាប្អុនបានជ្រើសរើសនូវកំណែទម្រង់ Visual Studio Community for macOS!